ភិក្ខុធម្មវនវាសី ចន្ទមុនី

23 videos • 790 views • by ព្រះមហាសាសនបាលោ ណាំ អួប ព្រះភិក្ខុធម្មវនវាសី ចន្ទមុនី គឺជាព្រះគ្រូចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដែលស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ភិក្ខុធម្មវនវាសី ចន្ទមុនី គឺជាព្រះសង្ឃខ្មែរមួយរូប ដែលបានបួសសិក្សារៀនសូត្រទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងប្រទេស និងក្រៅប្រទេស ចេះចាំទាំងផ្នែកព្រះបរិយត្តិសទ្ធម្ម និងព្រះបដិបត្តិសទ្ធម្ម លោកបានបំពេញនូវកិច្ចក្នុងព្រះពុទ្ធសាសនាមានគន្ធធុរៈ និងវិបស្សនាធុរ ថែមទាំងមានបទពិសោធន៍រស់នៅក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំ។ លោកក៏បានជួបនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលមនុស្សទូរទៅមិនសូវបានដឹង និងឃើញ ។ ឱវាទពាក្យទូន្មានប្រៀនប្រដៅអប់រំរបស់លោកប្រកបដោយមេត្តាចិត្ត ធ្វើឱ្យមានសាមគ្គីភាព និងចេះស្រលាញ់ជាតិមាតុភូមិ ព្រោះហេតុនេះហើយ ទើបធ្វើឱ្យប្រជាពុទ្ធបរិស័ទទូរគោរពស្រលាញ់ព្រះអង្គ និងធ្វើឱ្យមានភាពល្បីដល់សព្វថ្ងៃ។